Wednesday, April 24, 2013

ក្រុមហ៊ុន Yahoo ក្រោមការដឹកនាំថ្មី របស់ នាង Marissa Mayer ឥឡូវ បានបញ្ចេញលទ្ធផល ជាផ្លែផ្កាហើយ តាមរយៈ ការបញ្ចេញកម្មវិធី អាកាសធាតុ, កីឡា និងអីុម៉ែល Yahoo ដែលមាន មុខមាត់ថ្មី ហើយស្អាត។ កម្មវិធីថ្មីនេះ បានទទួល ការសរសើរយ៉ាងច្រើន ពីអ្នកសិក្សាវិភាគ ហើយបើតាម នាង Marissa បានអោយដឹងថា វានឹងបង្កើតប្រតិកម្មបន្តបន្ទាប់ ហើយនឹង ឆក់យក អតិថិជន អោយងាកមកប្រើ សេវាផ្សេងៗ របស់ Yahoo វិញ។
បើតាម Adam Cahan ដែលជា អ្នកដឹកនាំផ្នែកផលិតផលចល័ត នៅ Yahoo បានអោយដឹងថា “យើង ចង់អោយអ្នកប្រើ ផលិតផលជាង 12 ទៀត ដែលយើង កំពុងបង្កើត ប៉ុន្តែអ្នកប្រហែល ជាមិនប្រើវា នោះទេ។ ប៉ុន្តែ បើយើង បានសំរេច ក្នុងការ ទាក់ទាញអ្នក អោយប្រើ ផលិតផលយើង 2-3 នោះវា គឺជា ការជោគជ័យ មួយទៅហើយ“។ លោកអ្នក អាចដោនឡូដ កម្មវិធី Yahoo! MailYahoo! Weather និងកម្មវិធីផ្សេងៗទៀត របស់ Yahoo ពី App Store ដោយឥតគិតថ្លៃ៕