Wednesday, April 24, 2013

បញ្ហាចម្បង ដែល ឧបករណ៍អេឡិចត្រូនិក មិនថា ស្មាតហ្វូន ឬថេបប៉្លេត ប្រឈមមុខ ដូចគ្នា គឺបញ្ហាថ្ម។ “បច្ចេកវិទ្យាអេឡិចត្រូនិក បានរីកចំរើន គួរអោយ កត់សម្គាល់ ប៉ុន្មាន ទសវត្សនេះ.. គ្រឿងក្នុងរបស់ឧបករណ៍ទាំងនេះ កាន់តែមានទំហំតូចឡើង ហើយ សមត្ថភាពប្រើការវា កាន់តែខ្លាំងឡើង ប៉ុន្តែ អ្វីដែលនៅ ថយក្រោយ គឺថ្ម របស់វា។ ប៉ុន្តែ ជាមួយ នឹងបច្ចេកវិទ្យាថ្មី ដែលយើងរកឃើញ វានឹងធ្វើការ ផ្លាស់ប្តូរអ្វីៗទាំងអស់។ ឥឡូវ ថាមពលថ្ម អាចខ្លាំង ដូច គ្រឿងផ្សេងៗទៀតហើយ“… នេះបើតាម សំដីរបស់ អ្នកជំនាញ William P. King របស់ សកលវិទ្យាល័យ Illinois របស់ អាមេរិក។

អ្នកជំនាញទាំងនោះ បានរកឃើញ បច្ចេកវិទ្យាថ្ម lithium-ion ថ្មី ដែលអាច ផ្ទុកថាមពលបាន 2,000 ដង ច្រើនជាង ថ្ម lithium-ion ដែលប្រើ បច្ចុប្បន្ន។ មិនតែប៉ុណ្ណោះ ជាមួយបច្ចេកវិទ្យាថ្មថ្មីនេះ លោកអ្នក មិនត្រូវការ ចំណាយពេល រាប់ម៉ោង ដើម្បីសាកវាពេញ នោះទេ ដោយវា អាចសាកបាន លឿនជាងមុន ដល់ទៅ 1,000 ដង ព្រោះថ្មនេះ មានទំហំ តូចជាងថ្មធម្មតា ដល់ទៅ 30%៕