Sunday, April 28, 2013

​Samsung Galaxy S4 គឺ​ជា​ទូរស័ព្ទ​ឆ្នើម​ថ្មី​របស់​ក្រុមហ៊ុន Samsung ប្រចាំ​ឆ្នាំ​២០១៣ ដែល​ទើប​បាន​ប្រកាស​ចេញ​កាល​ពី​ពេល​ថ្មីៗ​នេះ ​ហើយ​ទូរស័ព្ទ​នេះ​ថែម​ទាំង​មាន​លក្ខណ​សម្បត្តិ​ជា​ច្រើន​​កាន់​តែ​ពិសេស​ជាង​ទូរស័ព្ទ Galaxy S III ដែល​ជា​រៀម​ច្បង​​ផង​ដែរ​ ដូច​ជា​ មាន​អេក្រង់ 5-inch Full HD ​កាមេរ៉ា 13MP ថាមពល​ថ្ម​ខ្លាំង​ជាង​មុន​ និង​មាន​នូវ​កម្ម​វិធី​ថ្មីៗ​ជា​ច្រើន​ទៀត​ដែល​ក្រុមហ៊ុន Samsung ទើប​​បាន​បង្កើត​ថ្មី ។
យ៉ាង​ណា​មិញ​ជា​មួយ​​នឹង​ការ​បំពាក់​ដោយ​កញ្ចក់​ការ​ពារ Corning Gorilla Glass 3 ដែល​ល្បី​ថា​ មាន​ភាព​ស្វិត​​ និង​រឹង​មាំ តើ​​ទូរស័ព្ទ​ទំនើប Samsung Galaxy S4 អាច​​ធន់​នឹង​ការ​ប្រើ​ប្រាស់ touch ​បាន​យ៉ាង​ដូច​ម្ដេច​​ដែរ ? ខាង​ក្រោម​គឺ​ ជា​វីឌីអូ​ពិសេស​មួយ​ដែល​បាន​ធ្វើ​ការ​សាកល្បង​ឆូត​ Screen របស់ Galaxy S4 ដោយ​ឧបករណ៍​ជា​ច្រើន ដូច​ជា​ កូន​កាំ​បិត កូន​សោ​ និង កូន​កាំ​បិត​មាន​មុខ​ដូច​ជា​រណារ​​ជា​ដើម ​ដូច្នេះ​ដើម្បី​ជ្រាប​ថា កញ្ចក់​ការ​ពារ​ Screen Galaxy S4 ​មាន​​ភាព​ធន់​យ៉ាង​ណា​នោះ​សូម​ទស្សនា​វីឌីអូ​ខាង​ក្រោម​ទាំង​អស់​គ្នា ។
បន្ទាប់​ពី​បាន​ទស្សនា​វីឌីអូ​ខាង​លើ​គេ​ឃើញ​ថា ​ទូរស័ព្ទ​ទំនើប Galaxy S4 ពិត​ជា​មាន​កញ្ចក់​ការ​ពារ​យ៉ាង​ពិសេស​មែន​ ពី​ព្រោះ​​ទោះបី​ជា​ការ​សាកល្បង​ឆូត​នូវ​ Screen ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​ច្រើន​ដង​ដោយ​ឧបករណ៍​ផ្សេងៗ​គ្នា​យ៉ាង​ណា​ក្ដី​ ក៏​ Screen របស់​ទូរស័ព្ទ​នៅ​តែ​រក្សា​បាន​ភាព​ស្រស់​ស្អាត​ដដែល ​ពោល​គឺ​គ្មាន​​ស្នាម​ឆ្កូត​សូម្បី​តែ​បន្តិច ៕