Tuesday, April 23, 2013

ពិធីករល្បីឈ្មោះម្នាក់នៅប្រទេសថៃគឺលោក សរយុទ្ធបានចេញមកប្រកាសតាមទូរទស្សន៍ថា នៅពេលនេះមានការកំម៉្មង់ iPhone Mini ចំនួន 2000-3000 គ្រឿងហើយដោយមិត្តភ័ក្ររបស់គាត់ គឺលោកតាន់ដែលជាថៅកែទឹកតែបៃតងអិស៊ីតាន់ ។ កាលមុននោះលោកតាន់ដែលជាថៅកែទឹកតែបៃតងអិស៊ីតាន់នៅប្រទេសថៃបានចេញមកប្រាប់ iPhone 5 មុនការបង្ហាញខ្លួនគឺមានការត្រឹមត្រូវ 100% ទាំងឈ្មោះ iPhone 5 រួម ទៅដល់លក្ខណះសម្បត្តិផងដែរ ។ 
លោក សរយុទ្ធបានបញ្ជាក់ប្រាប់នូវលក្ខណះសម្បត្តិរបស់ iPhone Mini មានដូចខាងក្រោម 
iPhone តម្លៃធូរថ្លៃមានឈ្មោះថា iPhone Mini 
ទំហំអេក្រង់ 4 inch ដូច iPhone 5 
អង្គចងចាំក្នុងគ្រឿង 8GB 
កាមេរ៉ាក្រោយមានទំហំតូច តែមិនទាន់ដឹងប៉ុន្មាន Megapixel 
គាំទ្រចំពោះតែ 3G 
មានច្រើនពណ៍អោយលោកអ្នកជ្រើសរើសដូច iPod Touch Gen 5 
តម្លៃលក់ 4900 បាត គិតជាប្រាក់ដុល្លា $170 
ថ្ងៃនៃការបង្ហាញខ្លួន 20 មិថុនា 
ប្រសិនបើក្រុមហ៊ុន Apple បញ្ចេញ iPhone តម្លៃធូរថ្លៃមែននោះ ប្រិយមិត្ត Apple ទូទាំងពិភពលោកច្បាស់ជាសប្បាយចិត្ត ចំណែកក្រុមហ៊ុន Samsung ច្បាស់ជាស្រងាកចិត្តជាក់ជាពុំខាន ។