Samsung Galaxy S4 គឺជាទូរស័ព្ទឆ្នើមថ្មីរបស់ក្រុមហ៊ុន Samsung ប្រចាំឆ្នាំ២០១៣ ដែលទើបបានប្រកាសចេញកាលពីពេលថ្មីៗនេះ ហើយទូរស័ព្ទនេះថែមទាំងមានលក្ខណសម្បត្តិជាច្រើនកាន់តែពិសេសជាងទូរស័ព្ទ Galaxy S III ដែលជារៀមច្បងផងដែរ ដូចជា មានអេក្រង់ 5-inch Full HD កាមេរ៉ា 13MP ថាមពលថ្មខ្លាំងជាងមុន និងមាននូវកម្មវិធីថ្មីៗជាច្រើនទៀតដែលក្រុមហ៊ុន Samsung ទើបបានបង្កើតថ្មី ។
យ៉ាងណាមិញជាមួយនឹងការបំពាក់ដោយកញ្ចក់ការពារ Corning Gorilla Glass 3 ដែលល្បីថា មានភាពស្វិត និងរឹងមាំ តើទូរស័ព្ទទំនើប Samsung Galaxy S4 អាចធន់នឹងការប្រើប្រាស់ touch បានយ៉ាងដូចម្ដេចដែរ ? ខាងក្រោមគឺ ជាវីឌីអូពិសេសមួយដែលបានធ្វើការសាកល្បងឆូត Screen របស់ Galaxy S4 ដោយឧបករណ៍ជាច្រើន ដូចជា កូនកាំបិត កូនសោ និង កូនកាំបិតមានមុខដូចជារណារជាដើម ដូច្នេះដើម្បីជ្រាបថា កញ្ចក់ការពារ Screen Galaxy S4 មានភាពធន់យ៉ាងណានោះសូមទស្សនាវីឌីអូខាងក្រោមទាំងអស់គ្នា ។
បន្ទាប់ពីបានទស្សនាវីឌីអូខាងលើគេឃើញថា ទូរស័ព្ទទំនើប Galaxy S4 ពិតជាមានកញ្ចក់ការពារយ៉ាងពិសេសមែន ពីព្រោះទោះបីជាការសាកល្បងឆូតនូវ Screen ត្រូវបានធ្វើឡើងជាច្រើនដងដោយឧបករណ៍ផ្សេងៗគ្នាយ៉ាងណាក្ដី ក៏ Screen របស់ទូរស័ព្ទនៅតែរក្សាបានភាពស្រស់ស្អាតដដែល ពោលគឺគ្មានស្នាមឆ្កូតសូម្បីតែបន្តិច ៕