Saturday, April 27, 2013


ក្រុមហ៊ុន DisplayMate បាន បញ្ជាក់ថា ការបង្ហាញរូបភាពនៅលើអេក្រង់ថ្មី បំពាក់លើស្មាតហ្វូន Galaxy S4 គឺធំជាង និង ស្អាតជាងគ្រប់អេក្រង់ ស្មាតហ្វូនSamsungទាំងអស់ពីមុនៗ។
តាមពិតទៅ ក្រុមហ៊ុន DisplayMate អះអាងថា ការបង្ហាញរូបភាពរបស់ស្មាតហ្វូន Galaxy S4 មិនគ្រាន់តែផ្តល់លក្ខណៈ ល្អបន្ថែមនៅលើស្មាតហ្វូន របស់ក្រុមហ៊ុន Samsung ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងជំរុញវត្តមាន នៃចំណុចសំខាន់ៗ និងភាពប្រសើរឡើងកាន់តែច្រើនជាង ស្មាតហ្វូន Galaxy S III ។
ក្រុមហ៊ុន DisplayMateបាននិយាយថា ឥឡូវនេះ ការបង្ហាញរូបភាពលើអេក្រង់ ដែលអាច ប្រកួតនឹងស្មាតហ្វូន Galaxy S4 បាននោះមានតែស្មាតហ្វូន iPhone5 ប៉ុណ្ណោះ ដែលពីមុន ស្មាតហ្វូននេះ មានការបង្ហាញរូបភាពល្អ ដាច់គេគ្មានគូប្រជែង ល្អលើសអេក្រង់ OLEDរបស់ស្មាតហ្វូ Galaxy S IIIទៅទៀត។
តំណាងក្រុមហ៊ុន ជំនាញអេក្រង់ ដដែលក៏បាននិយាយថា ចំណុចប្រសើរ សំខាន់បំផុត នៅក្នុង បច្ចេកវិទ្យា អេក្រង់ OLED របស់ក្រុមហ៊ុនSamsung បានធ្វើឲ្យការបង្ហាញរូបភាពលើអេក្រង់ថ្មី របស់ខ្លួនកាន់តែមានលក្ខណៈ ប្រកួតប្រជែងខ្លាំងជាងមុន ទៅនឹងអេក្រង់ LCD ប្រើប្រាស់ នៅក្នុងiPhone ។
ប្រភេទអេក្រង់ LCD និង OLED មើលទៅ ត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមនៅក្នុង ការធ្វើសង្គ្រាម ដែលនឹងកំណត់ថា តើបច្ចេកវិទ្យា មួយ ណានឹង "ឈ្នះនៅក្នុងជំនាន់ក្រោយនៃការបង្ហាញរូបភាពក្នុងអេក្រង់ទូរស័ព្ទដៃ "៕