Saturday, April 27, 2013


ទីផ្សារស្មាតហ្វូន នៅក្នុងសហរដ្ឋអាមេរិក ត្រូវបានគ្រប់ដណ្ដប់ដោយ iPhone របស់ក្រុមហ៊ុន Apple ប៉ុន្តែនៅឆ្នាំ ២០១៥ អ្នកប្រើប្រាស់ iPhone អាចនឹងងាកមកប្រើប្រាស់ស្មាតហ្វូនដែលប្រើ Android។
យោងតាមការស្រាវជ្រាវរបស់ Yankee Group បានឲ្យដឹងថា នៅក្នុងអំឡុងពេលនេះ អតិថិជនដែលប្រើប្រាស់ iPhone មានចិត្តស្មោះស្ម័គ្រភក្ដីភាព ចំពោះ iPhone ប៉ុន្តែនៅឆ្នាំ ២០១៥ អ្នកទាំងនោះមានចិត្តងាករេ ចង់ប្រើ Android វិញ។
ក្រុមស្រាវជ្រាវខាងលើបានបញ្ជាក់ថា នៅពេលនេះ មានអតិថិជនដែលប្រើ iPhone ចំនួន ៣០ភាគរយចង់ប្ដូរមកប្រើ Android ហើយនៅឆ្នាំ ២០១៥ ចំនួននេះនឹងកើនឡើងដល់ ៤២ភាគរយមានន័យថា ក្រោយពីឆ្នាំ ២០១៥ ចំនួនអ្នកប្រើ iPhone នៅសហរដ្ឋអាមេរិក អាចនឹងត្រូវធ្លាក់ចុះ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នចំនួនអ្នកប្រើ Android នៅសហរដ្ឋអាមេរិក មានត្រឹមតែចំនួន ៣៤ភាគរយ នៃប្រជាជនសរុបប៉ុណ្ណោះ៕