Saturday, May 4, 2013

Samsung បានបញ្ចេញស្ពតពាណិជ្ជកម្មថ្មីសម្រាប់ Galaxy S4 ដោយក្នុងស្ពតពាណិជ្ជកម្មនោះយើងឃើញថា មានសិស្សមួយក្រុមទើបតែប្រលងចប់ ក៍បានរៀបចំការជប់លាងមួយរួមមានទាំងមនុស្សចាស់ផងដែរ ។ ក្នុងស្ពតពាណិជ្ជកម្មថ្មីនោះក្រុមហ៊ុន Samsung បានបង្ហាញអោយយើងឃើញថា Galaxy S4 អាចទទួលទូរស័ព្ទបានដោយពុំយកដៃចុចនៅលើអេក្រង់ ការចែករំលែករូបភាពមានភាពងាយស្រួល មិនតែប៉ុណ្ណោះបានបង្ហាញអោយយើងឃើញទៀតថា iPhone 5 មិនអាចធ្វើបានដូច Galaxy S4 នោះទេ ។ ស្ពតពាណិជ្ជកម្មថ្មី Galaxy S4 តាមការសង្កេតយើងឃើញថា ក្រុមហ៊ុន Samsung មានចេតនាចង់បញ្ជាក់ប្រាប់យើងថា iPhone 5 មានតែសម្រាប់មនុស្សចាស់ប៉ុណ្ណោះដែលប្រើប្រាស់ ដោយយុវវ័យសម័យថ្មីគឺគេជ្រើសរើសប្រើប្រាស់ផលិតផល Samsung ។