Friday, May 3, 2013

ថ្ងៃនេះក្រុមហ៊ុន Apple បានបញ្ចេញ iOS 6.1.4 ជាផ្លូវការមកហើយដែលចំណុចល្អរបស់ iOS 6.1.4 នោះ គឺមានការកែកំហុសសំលេងរបស់ speakerphone ​។ ការ Update iOS 6.1.4 លោកអ្នកអាច Update បានដោយគ្រាន់តែលោកអ្នកចូល Menu->General->Software Update ជាការស្រេច ។ សូមបញ្ជាក់ថា iOS 6.1.4 នេះមានសម្រាប់តែ iPhone 5 ប៉ុណ្ណោះ ចំពោះប្រិយមិត្តដែលប្រើប្រាស់ iOS 6.0 រហូតដល់ 6.1.2 ដែល Jailbreak រួចរាល់ហើយនោះ ហាម Update ជាដាច់ខាតព្រោះថា iOS 6.1.4 នៅ​មិនទាន់មានកម្មវិធីសម្រាប់ Jailbreak នោះទេ ។