Thursday, May 2, 2013

ស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung រឺរបស់ក្រុមហ៊ុនណាៗក៍ដោយយើងសង្កេតឃើញថា អង្គផ្ទុកទិន្នន័យ 16 GB គឺនៅសល់ត្រឹមតែ 12 GB រឺ 13 GB ជាងតែប៉ុណ្ណោះ ព្រោះចំនួនដែលបាត់នោះគឺត្រូវដាក់ប្រព័ន្ធប្រតិបត្តិការផ្សេងៗ ។ ដោយឡែក Samsung Galaxy S4 ស្មាតហ្វូនម៉ូឌែលចុងក្រោយរបស់ក្រុមហ៊ុន Samsung យើងឃើញថាអង្គផ្ទុកទិន្នន័យទំហំ 16GB នៅសល់ត្រឹមតែ 8.82 GB ទៅវិញ បើគិតជាភាគនៃការបាត់អង្គផ្ទុកទិន្នន័យនោះគឺបាត់ដល់ទៅ 45% ។ ចំពោះការបាត់ទំហំនៃអង្គផ្ទុកទិន្នន័យនោះគឺ ក្រុមហ៊ុន Samsung បានបន្ថែមមុខងារសំខាន់ៗជាច្រើនដាក់ទៅក្នុង Samsung Galaxy S4 ។ លោកអ្នកដែលចង់ដាក់ឯកសារច្រើនអាចទិញ MicroSD ដាក់បន្ថែមបាន ។