មួយរយះចុងក្រោយនេះក្រុមហ៊ុន Samsung
បានបញ្ចេញម៉ូឌែលទូរស័ព្ទជាច្រើនក្នុងនោះមានទាំងម៉ូឌែលសម្រាប់ទីផ្សារ ទាប
កណ្តាល និងខ្ពស់បំផុតនោះគឺ Galaxy S4 ។
កាលពីមួយរយះមុននេះបន្តិចក្រុមហ៊ុន Samsung បានបញ្ចេញ Galaxy Win និង Fame
មានដាក់លក់នៅតាមបណ្តាប្រទេសមួយចំនួនហើយដែលម៉ូឌែមទាំង 2
នោះគឺមានការប្រើប្រាស់ស៊ីម 1 ប៉ុណ្ណោះ ។
ថ្ងៃនេះក្រុមហ៊ុន Samsung បានប្រកាសបញ្ចេញទាយាទថ្មី Galaxy Win និង Fame
ប្រើប្រាស់ស៊ីម 2 ដែលត្រៀមនឹងចេញលក់នៅពេលឆាប់ៗនេះហើយ ។
លក្ខណះសម្បត្តិរបស់ Galaxy Fame Duo ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ
Android 4.1 Jelly Bean / ទំហំអេក្រង់ 3.5 inch កម្រិតរូបភាព HVGA (320 x
480) / គាំទ្រ HSDPA, Wi-Fi, GPS / CPU 1GHz single-core / កាមេរ៉ាក្រោយ 5
Megapixel កាមេរ៉ាមុខ VGA / RAM 512MB / អង្គចងចាំក្នុងគ្រឿង 4GB /
ថាមពលថ្ម 1,300 mAh តម្លៃលក់ $203 ។
យើងទៅមើលលក្ខណះសម្បត្តិរបស់ Galaxy Win Duos វិញម្តង
ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android Jelly Bean / CPU Dual-Core 1.2
GHz / RAM 1GB / ទំហំអេក្រង់ 4.7 inch ជាប្រភេទ WVGA / អង្គចងចាំក្នុងគ្រឿង
8GB + គាំទ្រការបន្ថែម Micro SD ហើយចំពោះថាមពលថ្ម 2,000 mAh តម្លៃលក់ $333
។
សូមបញ្ជាក់ថា Galaxy Win Duos និង Galaxy Fame Duos
នឹងមានការដាក់លក់នៅលើទីផ្សារពិភពលោក នៅពេលឆាប់ៗខាងមុខនេះហើយ ។
Friday, May 3, 2013
Samsung បង្ហាញខ្លួនជាផ្លូវការ Galaxy Win Duos និង Galaxy Fame Duos ប្រើប្រាស់ស៊ីម 2
Posted on 5:57 AM by CH_VISAL
Subscribe to:
Post Comments (Atom)