មានសារព័ត៍មានជាច្រើនបាននិយាយថា iPhone 5S
អាចនឹងមានការបង្ហាញខ្លួននៅអំឡុងត្រីមាសទី 3 ឆ្នាំនេះហើយ ។
យោងតាមគេហទំព័រ Digitimes បានរាយការណ៍មកថានៅត្រីមាសទី 3
ខាងមុខនេះទីផ្សារស្មាតហ្វូននឹងមានការប្រណាំងប្រជែងគ្នាជាខ្លាំង ។
ក្រុមហ៊ុនស្មាតហ្វូន បីធំៗរួមមានដូចជា Samsung , HTC LG ,
ត្រៀមបង្ហាញតួឯករៀងៗខ្លួនហើយដើម្បីប្រណាំងប្រជែងជាមួយ iPhone 5s ។
ក្រុមហ៊ុន Samsung ត្រៀមបញ្ចេញ Samsung Galaxy Note 3 ដែលមកជាមួយ CPU 8
Core មានទំហំអេក្រង់ 6 inch ចំណែក HTC ក៍មានការត្រៀមបញ្ចេញ HTC Butterfly 2
ជំនាន់ពិសេសល្បឿនលឿន ព្រមជាមួយបច្ចេកវិទ្យាថ្មី UltraPixel, ប្រព័ន្ធសំលេង
BoomSound រួមទៅដល់ BlinkFeed ,
LG វិញក៍មានការត្រៀមខ្លួនរួចជាស្រេចដើម្បីបង្ហាញខ្លួន LG Optimus G2
មកជាមួយអេក្រង់ទំហំ 5 inch ប្រើបន្ទះ Chip : Qualcomm Snapdragon 800 ។
ចំពោះ iPhone 5S
វិញនៅមិនទាន់ដឹងដំណឹងជាក់លាក់ណាមួយរឺមុខងារពិសេសអ្វីខ្លះៗនោះទេ
គេហទំព័រយើងខ្ញុំនឹងជូនដំណឹងលោកអ្នកជារយះៗប្រសិនបើមានដំណឹងនៃ iPhone 5s
ថ្មីៗចេញមក ។
Saturday, May 11, 2013
Subscribe to:
Post Comments (Atom)