បើតាមរបាយការណ៍ថ្មីពី CBC News បានអោយដឹងថា ឥឡូវនេះ មានការលួចទិន្នន័យកាត Credit (MasterCard PayPass និង Visa payWave) របៀបថ្មី តាមរយៈបច្ចេកវិទ្យា NFC (Near Field Communication)។ ចោរសម័យថ្មី អាចលួចទិន្នន័យរបស់អ្នកប្រើប្រាស់ ដោយប្រើ កម្មវិធីនៅស្មាតហ្វូនរបស់ពួកចោរ ហើយយក ស្មាតហ្វូននេះ ទៅដាក់ជិត ស្មាតហ្វូនរបស់អ្នកប្រើប្រាស់ ដែលបើកប្រើមុខងារកាប៉ូបលុយឌីជីថល បច្ចេកវិទ្យា NFC។
CBC បានអោយដឹងថា ពួកចោរ ចំណាយពេល លួចទិន្នន័យ តែប៉ុន្មានវិនាទីប៉ុណ្ណោះ។ CBC មិនបានប្រាប់ថា តើពួកចោរ ប្រើកម្មវិធីអ្វីនោះទេ តែគ្រាន់តែប្រាប់ថា ពួកគេ ប្រើ Samsung Galaxy S III ដែលមាន មុខងារចាយលុយឌីជីថលតាម NFC៕