Saturday, June 1, 2013

សេវាស្តាប់ចំរៀងអនឡាញ Google Play All Access នឹងមកដល់ ប្រព័ន្ធ iOS របស់ iPhone, iPod Touch និង iPad ក្នុងពេលប៉ុន្មានអាទិត្យ ខាងមុខនេះ… នេះបើតាម ប្រធានផ្នែក Google Chrome និង Android លោក Sundar Pichai។ Pichai បានអោយដឹងថា សេវាស្តាប់ចំរៀងនេះ នឹងមាន នៅលើប្រព័ន្ធប្រតិបត្តិការណ៍ សំរាប់ឧបករណ៍ចល័ត ធំៗ ហើយមិនកំហិតតែ ចំពោះប្រព័ន្ធ Android របស់ខ្លួន នោះទេ។

សេវាស្តាប់ចំរៀងនេះ មានលក្ខណៈស្រដៀងនឹង សេវាស្តាប់ចំរៀងអនឡាញ Spotify និង RDIO ដែរ ដែលអាច អោយអ្នកប្រើប្រាស់ ស្តាប់ចំរៀងអនឡាញបែប Streaming ពីកាតាឡុក បទចំរៀង ដ៏ធំសម្បើម ដែលមាននៅលើ Google Play Music ព្រមទាំងអាច បង្កើតជា តារាង Playlist តាមចំណូលចិត្ត បានទៀតផង។ អ្នកប្រើប្រាស់ ត្រូវចំណាយ ប្រមាណ $10 ក្នុងមួយខែ ដើម្បីអាចប្រើ សេវា នេះបាន៕