Monday, June 27, 2016

រូបភាពថ្មីមួយ ដែលគេអះអាងថា គឺជា សម្បកក្រោយ iPhone 7 ត្រូវបានបង្ហោះកាលពីពេលថ្មីៗនេះ​ ដោយវិុបសាយ nowhereelse.fr។ រូបភាព បានបង្ហាញយ៉ាងច្បាស់ថា សម្បកខាងក្រោយរបស់វា មិនមានរន្ធមូលដោតកាស 3.5 ម.ម នោះទេ ហើយត្រង់កន្លែងដោតកាសនេះ ត្រូវបាន ជំនួសដោយ ប្រហោងរន្ធឧបាល័រ មួយជួរទៀត ដូចនេះ រន្ធឧបាល័ររបស់ iPhone 7 នឹងមាន 2 ជួរ ដើម្បីទ្រទ្រង់សម្លេង ស្តេរីអូ។
nowhereelse.fr បានបន្តទៀតថា គេសង្កេតឃើញ ប្រហោងដាក់កាម៉េរា មានទំហំធំជាងមុន… ដែលត្រូវនឹងដំណឹងលេចលឺកន្លងមក ដែលថា Apple នឹងបង្កើនសមត្ថភាពថតរូប នៅលើ iPhone 7។ ចំណែក វ័នអង់តែនមួយខ្សែ ដែលរត់កាត់ផ្នែកខាងក្រោយ និងនៅខាងក្រោមកាម៉េរា មិនឃើញមានទៀតទេ ប៉ុន្តែ វ័នដែលនៅគែម ផ្នែកខាងលើតួ គឺនៅមានដដែល។
គួររំលឹកថា ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថា នឹងប្រកាសពី iPhone ម៉ូដែលថ្មី នាខែ កញ្ញា ចុងឆ្នាំ 2016 នេះ ហើយបើតាម ដំណឹងដែលលេចលឺ កាលពីពេលថ្មីនេះៗ iPhone ម៉ូដែលក្រោយនេះ នឹងមាន 3 ប្រភេទគឺ: iPhone 7, 7 Plus និង 7 Pro៕